​កម្ពុជា-ថៃ៖  ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរ ជើង​លេខ៥១ អញ្ជើញ​ប្រជុំ​ផ្សព្វ​ផែនការ​ដល់​មេបញ្ជាការ​កម្លាំង​អន្តរាគមន៍​តាម​បណ្តាល​គោលដៅ របស់​កងពល សហការ​ជាមួយ​កម្លាំងចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​កំពុង​ឈរជើង និង​ល្បាត​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺឆ្លង​កូ​វីដ-១៩។

លោក​មេបញ្ជាការ បានដាក់​បទបញ្ជា ដល់​កងកម្លាំង គ្រប់​បណ្តា​គោលដៅ ត្រូវយក​ចិ​ត្ដ​ទុកដាក់ ល្បាត ត្រួតពិនិត្យ ២៤ម៉ោង​លើ២៤ម៉ោង មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុស ច្បាប់​ដាច់ខាត​គ្រប់​បណ្តា​គោលដៅ​ដែល​បានកំណត់។

ទោះបី​មានការ​អំពាវនាវ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ពលករ​ខែ្មរ ដែល​វិល​ត្រប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន ដែល​បានកំណត់​យ៉ាងណា ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មួយ ចំនួន បន្ត​លួច​ឆ្លង​ដោយ​ខុស ច្បាប់ ចាប់ពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ គិត​មកដល់​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំង

អន្តរាគមន៍​របស់​ក​ង​ពល​តូច​ថ្មើរជើង​លេខ៥១ សហការ​ជាមួយ​កម្លាំងចម្រុះ ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​សរុប​បាន​ចំនួន៧៦ នាក់​បាន​បញ្ជូនទៅ​មន្ត្រី​ជំនាញ ធ្វើការ​ត្រួត ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.