បរទេស៖  ប្រធានាធិបតី​នៃ​ប្រទេស​មិ​ក​ស៊ិ​កលោក Manuel Lopez Obrador កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បានធ្វើការ​ប្រកាស​ផ្តល់​ជម្រក​បណ្តោះអាសន្ន​ទៅដល់​អ្នកទោសនយោបាយ​អាមេរិក​ម្នាក់​គឺ​ស្ថាបនិក​របស់​វេ​ប​សាយ WikiLeaksលោក Julian Assange។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ភ្លាម​ក្រោយ​ការប្រកាស​របស់​តុលាការ​អង់គ្លេស​ដែល​បាន​បញ្ជាក់ថា​ការធ្វើ​បត្យាប័ន​លោក Assangeទៅកាន់​សហរដ្ឋអាមេរិក​គឺ​នឹងមិន​អាចធ្វើ​បានឡើយ​ដោយសារ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់គាត់។ថ្លែង​នៅក្នុង​ស​ន្និសិទ​កាសែត​កាលពី​ព្រឹក​ម្សិលមិញ​នោះ​លោក​ប្រធានាធិបតី​បាន​បញ្ជាក់ដែរថា​លោក​នឹង​ចាត់​ឲ្យ​ក្រសួងការបរទេស​មិ​ក​ស៊ិ​ក​ដើម្បី​ទាក់ទង​ទៅ​មន្ត្រី​អង់គ្លេស​ដើម្បីរៀបចំ​កិច្ចការងារ​នេះ។

រំលឹក​ឡើងវិញ​ដែរ​ថា​អជ្ញាធរ​របស់​អាមេរិក​តែងតែ​បានចេញ​លិខិត​តាម​ចាប់ខ្លួន​និង​នាំខ្លួន​លោក Assange វ័យ៤៩ឆ្នាំ​រហូតមក​ដោយ​ចោទប្រកាន់​ថា​បុរស​ម្នាក់នេះ​គឺជា​អ្នក​បាន​លួច​ទិន្នន័យ​និង​បក​ស្រាយអាថ៍កំបាំង​ជាច្រើន​របស់​យោធា​អាមេរិក​នាពេល​កន្លងមក។

បុរស​រូបនេះ​បាន​ចំណាយពេល​អស់​ជិត៧ឆ្នាំ​ដើម្បី​រស់នៅក្នុង​ស្ថានទូត​អេ​ក្វា​ឌ័​រ​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​ដែលជា​ទីកន្លែង​លោក​បាន​ព្យាយាម​ធ្វើការស្វែងរក​សិទ្ធ​ជ្រកកោន​ផ្នែក​នយោបាយ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.