ភ្នំពេញ ៖ មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​ហើយ និង​បានដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង​ស្រេង រួម​ជាមួយនឹង​អភិបាលរង​រាជធានី អភិបាលខណ្ឌ និង​មន្ត្រីរាជការ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត។

មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ មាន​ចំនួន៤អគារ ដែល​ក្នុង​មួយ​អគារ​ដាក់​មនុ​ស្សបាន១២៦នាក់ ដូច្នេះ ៤អគារ ស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ ស្មើ​និង៥០៤គ្រែ ជាមួយនឹង​ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អានា​ម័​យ​និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ភាពងាយស្រួល។

លោក ឃួ​ង ស្រេង បាន​លើកឡើងថា មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ធ្វើឡើង​ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​អ្នកដំណើរ​ទាំងអស់នោះ ត្រូវបាន​ចែកជា​ពីរ​ប្រភេទ ពោលគឺ បើ​អ្នកដំណើរ​មានលទ្ធភាព​គ្រប់គ្រាន់ មាន​លុយកាក់​ច្រើន ពួកគាត់​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ។

តែបើ​អ្នកដំណើរ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ពួកគាត់​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​បាន ដោយ​មណ្ឌល​នេះ មិន​តម្រូវ​ឲ្យ​មានការ​បង់ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់នូវ​អាហារ​ហូបចុក​ក្នុង​មួយថ្ងៃ៣ពេល ជាមួយនឹង​ការធ្វើ​តេស្ត​សំណាក​ដោយ​មិន​អស់ប្រាក់​ថែមទៀត។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី១១ ខែមករា ខាងមុខនេះ នៅតាម​បណ្ដា​សាលារៀន​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ នឹង​បើក​វេ​សន​កាល​ចូលរៀន​វិញ។ ដូច្នេះ​សាលា​ដែល​ធ្លាប់ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវប្រគល់​ទៅ​ឲ្យ សាលា​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​ចូលរៀន​បាន។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សាលារៀន​ទាំងនោះ នឹងត្រូវ​ប្ដូរ​មក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​នេះ។

បើតាម​របាយការណ៍រ​ប​ស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អគារ​ច​ត្តា​ឡី​ស័ក​នេះ មាន​ចំនួន៤អគារ ដែល១អគារ​មាន​ទទឹង ២០ម៉ែត្រ និង​បណ្តោយ ៤០ម៉ែត្រ មាន​បន្ទប់ទឹក និង​បន្ទប់​អនាម័យ ទំហំ ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ​លូ ទឹក​ភ្លើង។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.