ភ្នំពេញ៖ នៅ ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជា​ខួប​លេ​ី​ក​ទី  ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​សង្គ្រោះ  និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម ដឹកនាំ​ដោយ ប៉ុល ពត ដែល​បានប្រែក្លាយ​កម្ពុជា​ទៅជា​វាលពិឃាត​ដ៏​ខ្មៅ ងងឹត​អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​យុងឃ្នង​នេះ បានធ្វើអោយ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់លាន​នាក់ ហើយ​ប្រទេសជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត។

គួរ​រំលឹក​ដែរ​ថា កាលពី ៤២ មុន ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​រួមទាំង​កុមារតូចៗរស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយធ្វើ​ការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ​ព្យាបាល គ្មាន​សាលារៀន ហើយ​សិទ្ធិសេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​ត្រូវបាន​របប​ព្រៃផ្សៃ​នេះ​បាន​បំបិទ​មិន​អោយមាន ពលរដ្ឋ​ដែលមាន​សំណាង​នៅសល់តែ​ស្បែក​ដណ្តប់​ឆ្អឹង​គឺ​រង​ចាំតែ​ថ្ងៃ​ស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញផុត​ពីរ​បប​ឃោរឃៅ​ព្រៃផ្សៃ​មួយ​នេះ​នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃ។ ទន្ទឹមនឹង​នោះដែរ កម្ពុជា​ក៏មាន​កិត្យានុភាព និង​មុខមាត់​សារជាថ្មី​លើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

នៅក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី ៤២ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យ​ស្មារតី​ថ្ងៃ​រំដោះជាតិ​នេះ ស្ថិតនៅក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប  និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និ​រ​ន្ត៍ ។

ក្នុង​ឆ្នាំ​សកល​ថ្មី ២០២១ នេះ សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ-១៩ ហេ​ី​យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ប្រកបដោយ​ពុទ្ធពរ​ទាំង  ៤ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ  កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

Leave a Reply

Your email address will not be published.