ឯកឧត្ដម គួច ចំរើន នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ មកពី ៤ សង្កាត់ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ នៅ​ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា  ឆ្នាំ ២០២០  ឯកឧត្ដម  គួច  ចំរើន  អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធាន​កាក បាទ​ក្រហម​កម្ពុជា បាន​នាំយក​អំណោយ​សប្បុរសធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១.២២៦ គ្រួសារ  មកពី៤សង្កាត់​ក្នុង​ក្រុងព្រះសីហនុ ។ ដែល​ពិធី​ចែក​អំណោយ​នេះ​បានធ្វើ​នៅ​សាលា​ដុន​បូស​ស្កូ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុង ខេត្ត​ព្រះសីហនុ ។

ឯកឧត្ដម  គួច  ចំរើន  បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុងព្រះសីហនុ និង​សេចក្តី​នឹករលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ និង​នាំយក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុងព្រះសីហនុ​នាពេលនេះ។

អំណោយ​ចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី ៤សង្កាត់ ក្នុង​ក្រុងព្រះសីហនុ ចំនួន ១.២២៦គ្រួសារ ដោយ​ក្នុង​មួយគ្រួសារៗទទួលបាន ឃី​ត​មួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ និង​ថវិកា ៥ម៉ឺន​រៀល ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *