បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈ​គ​ម្មា​ការ​ខេត្ត​ប្រយុទ្ធ​ជំងឺ​កូ​វីដ១៩ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខេត្ត ក្រុង​ចុះ​ចែក​អំណោយ​ឧបត្ថម្ភ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដល់​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត២ថ្នាក់​ខេត្ត នៅ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ចំនួន៥៨២នាក់។

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ការឧបត្ថម្ភ​ដល់​បងប្អូន​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​មួយនាក់ៗអាហារ បី​ពេល​ក្នុង​មួយថ្ងៃ ឃី​ត ១កញ្ចប់ ,មី ៦កញ្ចប់ និង​ទឹកបរិសុទ្ធ​វី​តា​ល់ ១.៥លីត្រ ៦ដប ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ បាន​ឲ្យ​ដឹងថា គិត​មកដល់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុង​ខេត្ត​មាន​បងប្អូន​ពលករ​ត្រឡប់មក​ប្រទេស​ថៃ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយ​ក្នុងនោះ​មាន វិជ្ជមាន​កូ​វីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។

ឯកឧត្តម ‘’ខ្ញុំបាទ អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត តំណាង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ជិត៤០០០នាក់ សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល បានផ្តល់​ការឧបត្ថម្ភ​ថវិកា​សម្រាប់​អាហារ​ហូបចុក អំណោយ​ឃី​ត ។

ជាមួយគ្នានេះ ខ្ញុំបាទ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ស​ម្តេច ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី​អាណិត​ស្រឡាញ់​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប។

សូម​គោរព​ជូនពរ សម្តេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី បាន​ប្រកបដោយ​ពុទ្ធពរ​ទាំងឡាយ​បួន​ប្រការ​គឺៈ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.