ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២០ (រួមមាន៖ ការជួបប្រជុំ​ជាមួយ​ក្រសួង ការចុះ​បេសកកម្ម​រាជធានី-ខេត្ត​ទាំង២៥ ការរៀបចំ​សិក្ខាសាលា និង​ការពិនិត្យ​តាម​គោលដៅ​នានា) និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ២០២១ ព្រមទាំង​ពិនិត្យ និង​កែសម្រួល​លើ​សេចក្ដីសម្រេច​បែងចែក​ភារកិច្ចផ្សេងៗរបស់​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាស​នេះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម របស់​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា  ក្នុង​បេសកម្ម​របស់​គណៈកម្មកា​រនា​ពេលកន្លងមក ដែល​នេះ​បានបញ្ជាក់​ពី​ការបំពេញ​តួនាទី ប្រកបដោយ​ស្មារតី សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ភាព​ទទួលខុសត្រូវ​រប​ស់​សមាជិក សមាជិកា នៃ​គណៈកម្មការ ក្នុង​បុព្វហេតុ​រួមគ្នា​ដើម្បី​ប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ។

សូម​ជម្រាបជូន​ដែរ​ថា គណៈកម្មការ​ទី៧ នឹង​បន្ត​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ស្របតាម​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ ក្នុងនាម​ជា​សេនាធិការ​របស់​រដ្ឋសភា ដោយ​បន្ត​តាមដាន ត្រួតពិនិត្យ ពិភាក្សា ផ្ដល់​ជា​ធាតុ​ចូល​លើ​ការ​អនុ​វ​ត្ត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល នៃ​វិស័យ​ទាំង៤ក្នុងបន្ទុក។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងនាម​ជា​តំណាងរាស្ត្រ នឹង​បន្ត​បំពេញការងារ​ក្នុង​មូលដ្ឋានរៀងៗខ្លួន​ដើម្បី​ឆ្លើយតប និង​បំពេញ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.