ឧត្ដរមានជ័យ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ លោកជំទាវ ទេស ចាន់​សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកជំទាវ មុំ​ពុ​ទ្ធី​តា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី ឯក សុភា​រុំ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ឧ​ត្ត​រ​មានជ័យ អញ្ជើញ​ជា​អធិបតី ក្នុង​វិធី​បើក​វគ្គ​បណ្ដុះបណ្ដាល គ្រូ​បង្គោល​ថ្នាក់​តំបន់ ស្ដីពី​សកម្មភាព​ថ្នាក់ភូមិ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​ស្ត្រី និង​កុមារ និង​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​កិច្ចការនារី​ទាំង៧ ខេត្ត សរុប​មាន​ប្រមាណ​ជាង៤០ រូប​បាន​ចូលរួម។

បន្ទាប់ពី​លោកជំទាវ មុំ​ពុ​ទ្ធី​តា មានមតិ​សំណេះសំណាល​ជាមួយនឹង​អង្គសិក្ខាសាលា​រួចមក លោកជំទាវ ទេស ចាន់​សារឿន បាន​មានប្រសាសន៍​លើកឡើងថា បច្ចុប្បន្ន​ទាំង​ពិភពលោក​កំពុង​មានការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ឈ្មួញ​ជួញដូរ​បាន​ឆ្លៀតឱកាស​នេះ ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​តាម​រូបភាព​ឆបោក​នានា ដូចជា​រក​ការងារ​ឱ្យធ្វើ និង​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​នៅក្រៅ​ប្រទេស​ជាដើម។

លោកជំទាវ បាន​បន្តថា រាជរដ្ឋាភិបាល កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ស្ថានភាព​កូ​វីដ-១៩ មាន​ឈ្មួញ​ខិលខូច មានបំណង​ជួញដូរ​មនុស្ស បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក​តាម​ច្រករបៀង តាមរយៈ​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវ​បង់ប្រាក់​កម្រៃ​ឱ្យទៅ​មេខ្យល់ ហើយ​ក្រោយមក​ក៏បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​ទាំងនោះ។លោកជំទាវ ក៏បាន​ស្នើឱ្យ​ពលរដ្ឋ​ពិចារណា​មុន​ធ្វើ​ចំណាកស្រុក ព្រោះ​ការធ្វើ​ចំណាកស្រុក​ពេលនេះ គឺជា​ការ​ផ្សងព្រេង ដ៏​ប្រថុយប្រថាន ដែល​អាច​ទទួលបាន​ត្រឹមតែ​ការខាតបង់​ប្រាក់​កា​សប៉ុ​ណ្ណោះ៕

ប្រភព៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.