តៃប៉ិ៖ នៅ​ថ្ងៃ​ចន្ទ ទី១១ ខែមករា​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​កោះ​តៃវ៉ាន់ លោក Joseph Wu បាន​និយាយថា ការសម្រេចចិត្ត​ដកចេញ​ការកម្រិត​ការទំនាក់ទំនង ជាមួយ​តៃវ៉ាន់ ពី​សំណាក់​អាមេរិក គឺជា​រឿង​ដ៏​ធំ​បំផុត ដែល​បាន​កើតឡើង​នៅពេលនេះ។

លោក​បន្តថា ទំនាក់ទំនង​ដ៏​ល្អ រវាង​អាមេរិក និង​កោះ​តៃវ៉ាន់​ពេលនេះ អាចឱ្យ​យើង​មើលឃើញថា វា​គឺជា​ជណ្តើរ​មួយ សម្រាប់​រុញឱ្យ​កោះ​តៃវ៉ាន់ អាច​បង្កើន​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ជា​សកល​ទៅកាន់​ពិភពលោក។

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បានប្រកាស​លើកលែង​ការកម្រិត​ការទំនាក់ទំនង​ដែល​ធ្លាប់​បានធ្វើ​ពីមុនមក​មួយចំនួន​ជាមួយ​កោះ​តៃវ៉ាន់ គឺជា​សកម្មភាព​ចុងក្រោយ​មួយ របស់លោក Donald Trump មុនពេល​ដែល​លោក​នឹងត្រូវ​ចាកចេញ​ពី​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី២០ ខែមករា។

ទោះបីជា​យ៉ាងណាក្តី គេ​ជឿជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង គឺជា​អ្នក​ដែល​នឹងមិន​សប្បាយចិត្ត​បំផុត​ចំពោះ​ការសម្រេចចិត្ត​មួយ​នេះ ប៉ុន្តែ​មកដល់ពេលនេះ នៅ​មិនទាន់មាន​ការឆ្លើយតប ឬ​មានប្រតិកម្ម​ណាមួយ​នៅឡើយ ហើយ​វា​នឹងធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ចិន និង​មេដឹកនាំ​ថ្មី​អាមេរិក​ថ្មី លោក Joe Biden នឹង​មិនអាច​ត្រឡប់មក​ល្អប្រសើរ​វិញ​បានឡើយ​ចំពោះ​បញ្ហា​តៃវ៉ាន់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.