ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយ យោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍

ភ្នំពេញ៖ ដោយ​អនុវត្តតាម​ការណែនាំ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​សោធន​និវត្តន៍ ចំនួន១៩នាក់ ដែល​បាន​ផ្ទេរ​ទៅ​ទទួល​របប​សន្តិសុខ​សង្គម​បន្ត នៅ​ក្រសួង​សង្គមកិច្ច​អ​តី​យុទ្ធជន និង​យុវ​និតិ​សម្បទា។

ថ្លែង​ក្នុងឱកាស​ជួប សំណេះសំណាល​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សំណាក់​លោក នាយ​ឧត្ដមសេនីយ៍ សៅ សុខា សាកសួរ​សុខទុក្ខ នឹករលឹក ដល់​និវត្តន៍​ជន​ទាំងអស់ និង​បាន​ណែនាំ​ពួកគាត់ ត្រូវ​គិតគូរ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ក្រោយពី​បាន​ចូល​សោធន​និវត្តន៍​នាពេលនេះ ហើយ​ត្រូវ​ផ្តល់​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​គ្រួសារ​អាវុធហត្ថ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តទៀតថា និវត្តន៍​ជន ដែលមាន​ទុក្ខ​កង្វល់ និង​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព​ត្រូវការ​ឲ្យ​ជួយ ត្រូវតែ​ទំនាក់ទំនង​មក​អង្គភាព​ជាបន្ទាន់ ក្នុងនាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា​មេបញ្ជាការ លោក​បាន​សន្យាថា នឹង​ជួយ​ដោះស្រាយ​ឧបត្ថម្ភ តាម​លទ្ធភាព​ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​កម្លាំង​ក្រោម​ឱវាទ ក៏ដូចជា អតីត​យោធិន នៃ​កងរាជអាវុធហត្ថ ចូល​សោធន​និវត្តន៍ ចំណុះ​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់ ដាច់បាយ​នោះឡើយ។

ក្រោយពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​និវត្តន៍​ជន​ក្នុងម្នាក់ៗទទួលបាន​ទទួលបាន មី ២កេស ភេសជ្ជ: ៣កេស ជែ​ល​លាងដៃ ១ដប ស្មើ ១លីត្រ និង ថវិកា​ចំនួន ១០០ដុល្លារ​ផងដែរ ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *