ភ្នំពេញ៖  នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មាន​ជនខិលខូច​មួយចំនួន​កំពុងតែ​ចែកចាយ​តំណ​ភ្ជាប់​តាមរយៈ​កម្មវិធី Telegram ដោយ​សន្យាថា​លោកអ្នក​នឹង​ទទួលបាន​ប្រាក់កាស​ដោយ​គ្រាន់តែ​អញ្ជើញ​មិត្ត​ភ័ក្តិ​ឱ្យ​ចូលរួម​ប្រើប្រាស់ ឬ​ចែកចាយ​តំណ​ភ្ជាប់​ខាងលើ។ ប៉ុន្តែ​នៅពេលដែល​លោកអ្នក​ចុច​នៅលើ​តំណ​ភ្ជាប់​នោះ ពួកគេ​និង​ស្នើសុំ​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយចំនួន​ដូចជា ប័ណ្ណសម្គាល់ខ្លួន និង​លេខ​គណនី​ជាដើម។

បើតាម​ការឆ្លើយតបរ​បស់​ក្រុមហ៊ុន Wing តាមរយៈ សារ​ឆ្លើយឆ្លង (Comments) គឺ​ក្រុមហ៊ុន​ពុំ​មានប្រើ​ប្រព័ន្ធ​ទំនាក់ទំនង Telegram ទេ ដូច្នេះ​សូម​លោកអ្នក​កុំ​ចុច​លើ​តំណ​ភ្ជាប់​នោះ ហើយ​សូម​បញ្ឈប់​ការចែក​ចាយ ព័ត៌មាន​នេះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៀត។

នាយកដ្ឋាន​សូមឱ្យ​បងប្អូន​អ្នកប្រើប្រាស់ មានការ​ប្រុងប្រយ័ត្ន​ជាមួយ​ការបោក​បញ្ឆោត​មួយចំនួន​មានដូចជា ការ​ឈ្នះ​រង្វាន់ ការទទួលបាន​ទំនិញ​ផ្ញើ​ពី​បរទេស​ដែល​ទាមទារ​ឱ្យ​លោកអ្នក​បង់ប្រាក់​ជាមុន ឬ​ទាមទារ​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​នោះ ព្រោះនេះ​គឺជា​ល្បិច​របស់​ជនខិលខូច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់​កាស​របស់លោក​អ្នក ឬ​យក​ទិន្នន័យ​ទាំងនោះ​ដើម្បី​លួច​ចូល​គណនី និង​ធ្វើ​ការបោក​បញ្ឆោតផ្សេងៗទៀត​តែប៉ុណ្ណោះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.