ព្រះសីហនុ៖ រសៀល​ថ្ងៃ​ចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រូ​ដិ​នស​ល (ខេ​ម​បូ​ឌា) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ បាន​ឧបត្ថម្ភ​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្តិ​ចំនួន ៩១គ្រឿង ឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុង​វិធាន​ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ Covid-19 នៅ​ខេត្ត​ព្រះសីហនុ ។

លោកស្រី ហួត សាន់​នី នាយក​ប្រ​ត្តិ​ប​ត្ត​ការ​ក្រុមហ៊ុន​បាន​ជំរាបជូន​ថា ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្ត​នេះ នៅពេល​កម្តៅ​លើស​វា​នឹង​ស្រែក​ឱ្យ​យើង​បានដឹង និង​វា​សាច​អាល់កុល​បានល្អ។ ម៉ាស៊ីន​ទាំង៩១គ្រឿង​នេះ​ឧបត្ថម្ភ​ជូន​រដ្ឋបាលខេត្ត ដើម្បី​បំរើ​ការងារ​សង្គម​ក្នុង​ខេត្ត​ព្រះសីហនុ កន្លងមក​ក្រុមហ៊ុន​បានធ្វើ​ការងារ​សង្គម​ជាមួយ​ក្រសួងសុខាភិបាល និង​បានផ្តល់​ម៉ាស់​ជា​បន្តបន្ទាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ និង​អគុណ​ក្រុមហ៊ុន ដិ​នស​ល (ខេ​ម​បូ​ឌា) ឡាយ​ហ្វ៍ អឹ​សួ​រ៉ិ​នស៍ បាន​ឧបត្ថម្ភ​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្តិ​ចំនួន ៩១គ្រឿង ជូន​រដ្ឋបាលខេត្ត ដើម្បី​ធ្វើការ​បែងចែក​ទៅដល់​សាលា​គោលដៅ ព្រោះ​ម៉ាស៊ីន​នេះ​មាន​ភាពងាយស្រួល យើង​អាច​ប្រើ​ថ្ម​បាន​នៅ​តំបន់​ណា​ដែល​គ្មាន​អគ្គីសនី​ប្រើប្រាស់៕

ប្រភព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.