ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា ផ្លាកលេខចាស់ៗដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំ​ធ្វើការ​ផ្ទេរកម្មសិទ្ធិ តាម​បែបបទ​ច្បាប់​ដែល​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ ចំនួន ១.៣៥៨ គូរ (គិត​ត្រឹម​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១) ត្រូវបាន​កាត់​កម្ទេចចោល ។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការ​កាត់​កម្ទេច​ផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨ គូរ (គិត​ត្រឹម​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១) ដែល​បន្សល់​ពី​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ បានធ្វើ​ការផ្ទេរ​កម្ម​សិ​ទ្ធ តាម​បែបបទ​ច្បាប់​ត្រឹមត្រូវ និង​រួចរាល់​ជា​ស្ថាពរ ចាប់តាំងពី​ទទួលបាន​សេចក្តីណែនាំ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត​ដែល​រក​ម្ចាស់​ដើម​មិនឃើញ បានចេញ​សេចក្តីប្រកាស​នា​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.