ភ្នំពេញ៖ នា​រសៀល​ថ្ងៃ ចន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារ​បច្ចេកទេស​រៀបចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​មន្ត្រី​នៃ​នាយកដ្ឋាន​សន្ធានកម្ម​និង​យុត្តិធម៌​មូលដ្ឋាន បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រី​នៃ​ការិយាល័យ​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន។ លទ្ធផល​ដែល​ទទួលបាន​ពី​ការចុះ​សិក្សា​ស្រាវជ្រាវ និង​សម្ភាសន៍​ផ្ទាល់​នេះ ក្រុមការងារ​នឹង​យកទៅ​បញ្ចូល​ក្នុង​ឯកសារ​ទស្សនទាន​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ឯកសារ​ទស្សនទាន​នេះ​នឹង​ក្លាយជា​ត្រីវិស័យ​ក្នុងការ​រៀបចំ​ក្របខណ្ឌ​ច្បាប់​សម្រាប់​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា។

គូសបញ្ជាក់​ផងដែរ ក្រុមការងារ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ទៅលើ​អតីត​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ចំនួន ២៣ ក្រុង ស្រុក ខណ្ឌ ដែល​ស្ថិតនៅ​រាជធានី ខេត្ត ចំនួន ៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​រាជធានី​ភ្នំពេញ។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.