ភ្នំពេញ៖ អគ្គនាយកដ្ឋាន ពន្ធដារ ប្រមូល ចំណូល ពន្ធ – អាករ គ្រប់ ប្រភេទ សរុប បាន ជាង ១១ ពាន់ ប៊ី លាន រៀល ឬ ប្រមាណ ២ ៨៨៩ លាន ដុល្លារ អាមេរិក ស្មើ ជាង ១០១ ភាគរយ នៃ ផែនការ ប្រចាំ ឆ្នាំ ដែល កំណត់ ដោយ ច្បាប់ ។

ឯកឧត្តម គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធដារ បានបង្ហាញ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ប្រមូល ចំណូល ពន្ធ ប្រចាំខែ ធ្នូ និង ប្រចាំឆ្នាំ ២០២០ ព្រមទាំង ទិសដៅ សម្រាប់ អនុវត្ត បន្ត នៅ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ នេះ ថា ដោយមាន ការខិតខំ ប្រឹង ប្រែង និង យកចិត្តទុកដាក់ ក្នុងការ ប្រមូល ចំណូល ពន្ធ របស់ មន្ត្រី គ្រប់លំដាប់ ថ្នាក់ និង ការកែទម្រង់ ប្រព័ន្ធ គ្រប់គ្រង ជាច្រើន របស់ អគ្គនាយកដ្ឋាន ពន្ធដារ , ការប្រមូល ចំណូល ប្រចាំឆ្នាំ ២០២០ អគ្គនាយកដ្ឋាន ពន្ធដា រ ប្រមូល ចំណូល ពន្ធ បាន ជាង ១១ពាន់ ប៊ី លាន រៀល ត្រូវ ប្រមាណ ជាង ២ ៨៨៩ លាន ដុល្លារ អាមេរិក ស្មើ ជាង ១០១ភាគរយ នៃ ផែនការ ប្រចាំឆ្នាំ ដែល កំណត់ដោយ ច្បាប់ ។

ចំណែក ការប្រមូល ចំណូល ពន្ធ សម្រាប់ ខែធ្នូ ឆ្នាំ ២០២០ នេះ អគ្គនាយកដ្ឋាន ពន្ធដា រ ប្រមូល ចំណូល ពន្ធ បាន ប្រមាណ ជាង ៩៧២ ប៊ី លាន រៀល ត្រូវ ប្រមាណ ជាង ២៤០ លាន ដុល្លារ អាមេរិក ត្រូវ ប្រមាណ ជាង ១០១ ភាគរយ នៃ ផែន ប្រចាំខែ ។

សូម បញ្ជក់ ថា  ជុំវិញ និង ការប្រមូល ចំណូល ពន្ធ របស់ អគ្គនាយក ដ្ឋា ន ពន្ធដារ ទោះបី កម្ពុជា កំពុង ប្រឈម និង ការរីក រាលដាល និង ជំងឺ កូ វីដ ១៩ យ៉ាងណាក្តី ក៏ ការប្រមូល ចំណូល ពន្ធអាករ គ្រប់ ប្រភេទ នៅមាន លក្ខណៈ ល្អ ប្រសើរ នៅឡើយ ពោលគឺ ចំនួន ទឹកប្រាក់ ដែល ប្រមូលបាន នៅតែ បន្ត ហក់ ឡើង ឈរ ក្នុង លំដាប់ រឹងមាំ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.