សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាល​ខេត្តកំពត​រៀ​ប​ចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី៣ 

ខេត្តកំពត​៖ ព្រឹក​ថ្ងៃ​អង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅ​សាលា​ខេត្តកំពត​មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី ២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី ៣ ក្រោម​អធិបតីភាព ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

គណៈ​អភិបាលខេត្ត​ដឹកនាំ​ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ចំណែក​លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចូលរួម​តាមរយៈ​វីដេអូ​អន​ឡាញ។

កិច្ចប្រជុំ​សាមញ្ញ លើក​ទី ២០ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី ៣ នា​ព្រឹក​នេះ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ៖

១ -របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២០ របស់​ក្រុមប្រឹក្សា​ខេត្ត។

២ -កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី១៩ របស់​ក្រុមប្រឹក្សា​ខេត្ត។

៣ -របាយការណ៍​ប្រចាំ​ខែធ្នូ ឆ្នាំ២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ដ។

៤ -របាយការណ៍​ប្រចាំឆ្នាំ២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ដ។

៥ -ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​សាលាខេត្ត ចាប់ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ ២០២។

៦ -សេចក្តីផ្សេងៗ

-ការចូលរួម​មតិ​របស់​អង្គប្រជុំ

-ប្រកាសជូន​ព័ត៌មាន​អំពី​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី២១ ដែល

នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ នៅ​សាលប្រជុំ​ទុរេន​កំពត។

#អរគុណសន្តិភាព