ភ្នំពេញ៖ ប្រៃសណីយ៍​កម្ពុជា​ជូនដំណឹង

-លោក លោកស្រី ជា​ប្រធាន​នាយកដ្ឋាន ប្រធាន​មជ្ឈមណ្ឌល -លោក លោកស្រី នាង កញ្ញា ជា​ប្រធាន​សាខា​ប្រៃសណីយ៍​កម្ពុជា​រាជធានី -ខេត្ត ស្តីពី​បញ្ឈប់​ការយក​ថ្លៃឈ្នួល​រក្សាទុក​ក្នុង​ឃ្លាំង​ពី​អតិថិជន។

យោងតាម​លិខិត​របស់​ប្រៃសណីយ៍​កម្ពុជា ដែល​អង្គភាព នគរ​ដ្រេ​ហ្គ​ន ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១អោយដឹងថា ដើម្បី​លើកកម្ពស់​គុណភាព​សេវា និង​កាត់បន្ថយ​ទាំងស្រុង​លើ​ការយល់ច្រឡំ​របស់​អតិថិជន​មកលើ​ប្រៃសណីយ៍ កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​រាល់​អតិថិជន​ដែល​មក​បើក​បញ្ញើ​នៅ​បរ និង​កត្តា​ដែល​ត្រូវយក បញ្ញើ​ទៅ​ចែកជូន​អតិថិជន​ដល់ដៃ​គឺ​មិន​តម្រូវឱ្យ​បង់ថ្លៃ​ឈ្នួល​រក្សាទុក​ក្នុង​ឃ្លាំង និង​សេវា​បន្ថែម​ទេ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម លោក លោកស្រី នាង កញ្ញា ជា​ប្រធាន នាយកដ្ឋាន ប្រធាន​មជ្ឈមណ្ឌល ប្រធាន​សាខា​ប.ក​រាជធានី-ខេត្ត ចាត់ចែង​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.