ភ្នំពេញ៖ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅ​ទីស្ដីការ ក្រសួង ឯកឧត្ដម តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សន្និបាត នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​សម្រាប់​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គណៈកម្មការ អនុគណៈកម្មការ និង​សមាជិក សមាជិកា​ផងដែរ។

កិច្ចប្រជុំ​នេះ​ធ្វើ​ក្នុង​គោលបំណង​បែងចែក​គណៈកម្មការ និង​អនុគណៈកម្មការ​ទទួល​បន្ទុក​ភារកិច្ច​រៀបចំ​សន្និបាត ក៏ដូចជា​ប្រមូល​ធាតុ​ចូល និង​ផ្ដល់​អនុសាសន៍​ដល់​អនុ​គណៈកម្មការនីមួយៗ សំដៅ​ឱ្យ​ការរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ២០២១។

ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​អនុគណៈកម្មការ​ទទួល​បន្ទុក​ត្រៀម​រៀបចំ​ពិធី​នេះ បំពេញភារកិច្ច​របស់​ខ្លួន​តាម​ការចាត់តាំង និង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​សន្និបាត​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ២០២១  ប្រព្រឹត្ត​ទៅដោយ​រលូន​តា​ម​ផែនការ​ដែល​បាន​គ្រោងទុក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.