ខេត្ត​រតនគិរី​៖ ឯកឧត្តម  ថង  សាវុន​អភិបាលខេត្ត​រតនគិរី​នៅ​រសៀល​ថ្ងៃទី១២ខែមករា​ឆ្នាំ២០២១អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន​អញ្ជើញ​ពិនិត្យមើល​ពី​វឌ្ឍនៈភាព  នៃ​ការងារ​សាងសង់​ព្រះ​ពុទ្ធរូប​បដិមា​អង្គ​ធំ​និង​ហេ​ដ្ឋា​រចនាផ្សេងៗទៀត​នៅលើ​កំពូលភ្នំ​ឥសី​ប​តមៈ។

នៅក្នុង​ឱកាស​នេះ​ឯកឧត្តម​បាន​ជម្រុញ​អោយ​អ្នក​មន្ត្រី​ជំនាញ​ក៏ដូចជា​ស្ថាប​យ្យ​ករព​ន្លឿ​ន​ការងារ​របស់ខ្លួន​អោយបាន​ឆាប់រហ័ស​និង​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​គំរូ​ប្លង់​ដែលមាន​ស្រាប់​ដើម្បី​ធានាបាន​គុណភាព​ក៏ដូចជា​សោ​ភ័​ណ្ឌ​ភាព​នៃ​សមិទ្ធិផល​ថ្មី​នេះ។

បើតាម​ការ​អោយដឹងពី​លោក ទេព ណា​រ៉ា​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត​បាន​បញ្ជាក់ថា  ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ផ្តួចផ្តើម​កសាងឡើង​ដោយ​ឯកឧត្តម ថង សាវុន​អភិបាលខេត្ត​រតនគិរី  និង​លោកជំទាវ ។លោ​កថា​ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ​នេះ​សាងសង់​ពី​ថ្មភក់​ដែល​បាន​ជៀវ​ពី​ខេត្តកំពង់ធំ   មាន​កម្ពស់១៥ម៉ែត្រ​កន្លះ ដោយ​គិត​ទាំង​បា​ល្ល័​ង​និង​មាន​ព្រះ​ភ្នែន​ប្រវែង១០ម៉ែត្រ មាន​ទម្ងន់​សរុប​ប្រមាណ ៣០០តោន ដោយ​ចំណាយ​បច្ច័យ​ក្នុងការ​សាងសង់​ជាង២០មុ​ឺ​ន​ដុល្លា  បច្ចុប្បន្ន​រូប​ព្រះ​ពុទ្ធបដិមា​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ន​សាងសង់​បាន៩០%ហេ​ី​យ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​អោយដឹង​ផងដែរ​ថា​ភ្នំ​ឥសី​ប​តមៈ​ត្រូវបាន​រាប់បញ្ចូល​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដ៏​ស្រស់បំព្រង​មួយ​ក្នុង​ខេត្តរតនគិរី។ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​អាច​ទៅ​ទស្សនា​កំសាន្ត​គយគន់​ព្រះ​សូរិយា​រៀបនឹង​អស្តង្គត​ដ៏​ស្រស់ស្អាត គយគន់​ទិដ្ឋភាព​ទី​រួម​ក្រុង​បាន​លុង​ទាំងមូល​ព្រមទាំង​បាន​ថ្វាយបង្គំ​ព្រះអង្គ​បរិ​និ​ពា​ន្វ និង​ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ​នេះ​ផងដែរ។ហើយ​ក្រោយពី​អាជ្ញាធរខេត្ត​បានរៀបចំ​កែច្នៃ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន សាងសង់​ព្រះពុទ្ធ​បដិមារ​អង្គ​ធំ ផ្លូវ​ឡើង រៀបចំ​ទីធ្លា​សម្រាប់​កម្សាន្ត​រួចរាល់​ភ្នំ​ឥសី​ប​តមៈនឹង​ក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌  និង​ធម្មជាតិ​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​ខេត្តរតនគិរី៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.