ក្រសួង​សង្គមកិច្ច៖ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ម​ឯកឧត្តមរ​ដ្ឋ​មន្ត្រី វង សូត ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​សិស្ស​ពិការ​គ-ថ្លង់ និង​ពិការភ្នែក នៃ​វិទ្យាល័យ​អប់រំ​ពិសេស អតីត​សាលា​ពិការ​គ-ថ្លង់ អង្គការ​គ្រួសារ​ថ្មី។

សូមបញ្ជាក់ថា ការចែក​អំណោយ​នេះ​គឺធ្វើឡើង​ដើម្បី​ជំនួស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​អន្តរជាតិ​លើក​ទី៣៨ (៣ធ្នូ ២០២០) ដែល​ត្រូវបាន​ខកខាន​ដោយសារ​ស្ថានភាព​កូ​វីត-១៩ ដែលជា​ការបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ។

#អរគុណ​សន្តិភាព

Leave a Reply

Your email address will not be published.