ភ្នំពេញ៖ នៅ​ថ្ងៃទី១៣ ខែមករា រាជរដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ១៨២,០៣៥ ដុល្លារ​អាមេរិក ដល់​អង្គការ​មូលនិធិ​ជប៉ុន (PHJ) ក្រោម​គ្រោងការណ៍​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​អនុវត្ត “គម្រោង​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្តកំពង់ចាម (ឆ្នាំ​ទី ២)។ ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង​លោកស្រី កា​ណា​កុ អ៊ី​ហ្ស៊ី​យ៉ាម៉ា នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PHJ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះ នឹង​ជួយ​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅក្នុង​ទីតាំង​នៃ​គម្រោង។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.