ភ្នំពេញ៖នា​រសៀល​ថ្ងៃ​ពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការ​ទី១ព្រឹទ្ធសភា ទទួលបន្ទុក​ការងារ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត ដឹកនាំ​ដោយ​ឯកឧត្តម យ៉ង់ សែម ប្រធាន​គណៈកម្មការ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដឹកនាំ​ដោយ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​ការត្រៀម​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​គណៈកម្មការ​ទី១ព្រឹទ្ធសភា ជាមួយនឹង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន នៅ​សាល​ពិសេស​វិមាន​ព្រឹទ្ធសភា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.