ភ្នំពេញ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បាន​បន្ត​ឧបត្ថម្ភ​ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ​ចំនួន១០គ្រឿង ជូន​ដល់​ការិយាល័យ​ការពារ​ព្រំដែន​គោក បញ្ជាការដ្ឋាន កងទ័ពជើងគោកដើម្បី​ប្រើប្រាស់​បម្រើការ​ដល់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព។

ពិធី​ប្រគល់-ទទួល ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ វរសេនីយ៍ទោ សេក សេងហុង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឧ​ត្ត​ម​សេនីយ៍​ទោ ទៀន សោ​ភ័​ណ្ឌ​វង្ស នាយសេនាធិការរង កងទ័ពជើងគោក នាយការិយាល័យ​ការពារ​ព្រំដែន​គោក និង​អនុសេនីយ៍ឯក វាំង សុភា ក្រុមការងារ​ជំនួយការ មេបញ្ជាការ​កងទ័ពជើងគោក ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.