សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ចំនួនអ្នកបាត់បង់ជីវិតដោយកូវីដ១៩នៅទូទាំងពិភពលោកកើនដល់៨៨ម៉ឺននាក់

បរទេស៖យោងតាម​ការអះអាងរ​បស់​សកល​វិទ្យាល័យ Johns Hopkins នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ជាក់ថា​ការបាត់​បង់ជីវិត​មនុស្ស​ដោយសា​រវិ​រុស​កូ​វីដ១៩ បាន​កើន​ឡើងដល់ ៨៨០០០០ នាក់​ហើយ​កាលពី​ថ្ងៃអាទិត្យ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

តាម​ទិន្នន័យ​នេះ​បាន​បង្ហាញថា​ចំនួន​អ្នកស្លាប់​ជា​សកល​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៨៨០៧៧៩ នាក់​ខណៈដែល​អ្នក​ឆ្លង​សរុប​មាន​ចំនួន ជាង ២៦៩៥១៨៣៨ ករណី​ដោយ​ក្នុងនោះ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ជំងឺ​រាតត្បាត​នេះ​ដែលមាន​ចំនួន​ឆ្លង ៦២៦២៩៨៩ ករណី​និង​មនុស្ស​ស្លាប់ ១៨៨៧១១ នាក់​ដែល​ស្មើនឹង​ជាង​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​អ្នកស្លាប់​ទូទាំង​ពិភពលោក។

 

ប្រទេស​ប្រេ​ស៊ី​ល​បាន​កត់ត្រា​ករណី​ចំនួន ៤១២៣០០០ ករណី​និង​មាន​អ្នកស្លាប់ ១២៦២០៣ នាក់​ដែលជា​ប្រ​តេស​ទី ២រងគ្រោះ​បំផុត បន្ទាប់ពី​សហរដ្ឋអាមេរិក។ ប្រទេស​ឥណ្ឌា​បាន​ជឿជាក់ថា​ជា​ប្រទេស​រងគ្រោះ​អាក្រក់​បំផុត ទី ៣ នៅលើ​ពិភពលោក​ដែលមាន​ចំនួន​អ្នក​ឆ្លង ៤១១៣៨១១ នាក់​និង​បាត់បង់​ជីវិត ៧០៦២៦ នាក់៕