ខេត្តកណ្តាល៖ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​កណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ពិភាក្សា និង​វាយ​តំលៃ ពី​គម្រោង នៃ​ការអភិវឌ្ឍ​ន៏ សួនច្បារ​មាត់ទន្លេ ក្នុង​ក្រុង​តាខ្មៅ ជាមួយ​លោក​ឧកញ៉ា ឌិន សុមេធា ស្ថាបនិក​ក្រុមហ៊ុន​ភូមិ​ផ្កា​ក្រ​កួន ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ខាងលើ ដែល​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត និង​មន្ទីរ​ពាក់​ព័​ន្ឋ។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត បាន​គាំទ្រ និង​វាយ​តំលៃ​ខ្ពស់​លើ​គម្រោង​របស់​ក្រុមហ៊ុន​ភូមិ​ផ្កាត្រកួន ព្រោះថា​គម្រោង​នេះ​ជា​គម្រោង១ល្អ ក្នុង​ការជួយ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​សួនច្បារ​ក្រុង​តាខ្មៅ អោយមាន​ភាពស្រស់​បំព្រង​បន្ថែមទៀត និង​ជំរុញ​អោយ​ក្រុមហ៊ុន​ត្រូវ​សិក្សា​បន្ថែម​ក្នុងការ​អនុវត្ត​គម្រោង​នេះ​អោយបាន​លឿន ក្នុងការ​ដំណើរការបាន​ជោគជ័យ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.