ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប: លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អញ្ជើញ​ចូលរួម​ពិធី​សំពះ​គ្រូរបាំ-ល្ខោន​ព្រះរាជ​ទ្រព្យ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ ចម្រុងចម្រើន។

ចូលរួម​ក្នុងឱកាស​នោះ ក៏មាន​វត្តមាន​ឯកឧត្ដម លោកជំទាវ ជា​អ្នកដឹកនាំ​ក្រសួង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​សិល្បការិនី​របាំ-ល្ខោន​ព្រះរាជ​ទ្រព្យ​ផងដែរ។

គួរបញ្ជាក់​ជូន​ថា ការរៀបចំ​ពិធី​សំពះគ្រូ​របាំ-ល្ខោន​ព្រះរាជ​ទ្រព្យ​នេះ គឺ​ក្នុង​ស្មារតី​កត្តា​ញ្ញូ​តា​ធម៌ និង​ទំនៀម​ដែល​សិស្ស​គុណ សិល្បករ សិល្បការិនី​ទាំងឡាយ​ត្រូវ​ប្រារព្ធ​ធ្វើ​ចំពោះ​គុ​ណូ​ប​ការ:ដ៏​ថ្លៃថ្លា​ពុំ​អាច​កាត់ថ្លៃ​បាន​របស​គ្រូបាធ្យាយ លោកគ្រូ អ្នកគ្រូ​ជំនាន់មុន។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.