ភ្នំពេញ៖ នៅ​ទី១៤ ខែមករា ឆ្នាំ២០២១នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាព​នៃ​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​លិច ស្ថិតនៅ​ក្នុងភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ប្រតិបត្តិការ​ក្នុង​ការប្រមូល​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ, ឯក​ឧ​ត្ត សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ និង​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ។

សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នា​ថ្ងៃនេះ ធ្វើឡើង​ស្របតាម​សំណើរ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត ប្រធាន​ក្រុម​ប្រតិបត្តិការ​ការប្រមូល​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.