ភ្នំពេញ៖ ក្រសួងសុខាភិបាល​បាន​ណែនាំ​អាជ្ញាធរ បន្ត​ការពង្រឹង​បន្ថែមទៀត​ទៅលើ​ការពិនិត្យ​និង​គ្រប់គ្រង​ពលករ​វិល​ត្រឡប់មក​ពី​ទេស​ថៃ ខណៈដែល​ករណី​វិជ្ជមាន​នៃ​វីរុស​កូ​វីដ១៩បាន​រកឃើញ​កាន់តែ​កើនឡើង​នៅលើ ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ មានការ​កើនឡើង​ជាង​រៀង​ថ្ងៃ។

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​មានប្រសាសន៍ថា បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ គឺ​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ។

លោកជំទាវ បញ្ជាក់ថា នៅ​ថ្ងៃទី១៥ ខែមករា​នេះ  ក្រសួង​បាន​រកឃើញ​មាន​ករណី​វិជ្ជមាន​កូ​វីដ១៩ រហូតដល់ ១៥ នាក់ ដែលជា​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ដែល​នេះ​ជា​ចំណុច​មួយ​ដែល​អាជ្ញាធរ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​មិនត្រូវ​ធ្វេសប្រហែស​នោះទេ។ ហេតុ​ដូច នេះ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​អនុវត្តន៍ ឱ្យបាន​តឹងរឹង​ជាទីបំផុត និង​ត្រូវ​ចាត់តាំង​កម្លាំង​មាន​សមត្ថកិច្ច ធ្វើការ​យាមកាម ឱ្យបាន​ដិតដល់ ព្រមទាំង​ក្រុម ការងារ​តាមដាន និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ នូវ​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​ការទទួលខុសត្រូវ​ខ្ពស់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.