សៀមរាប៖   ឆ្លៀត​ក្នុងឱកាស​អញ្ជើញ​មក​បំពេញភារកិច្ច​នៅ​ខេត្តសៀមរាប លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា នា​រសៀល​ថ្ងៃ​សុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បាន​អញ្ជើញ​ពិនិត្យ​ការរៀបចំ​មណ្ឌល​បដិសណ្ឋារកិច្ច ការរៀបចំ​កែលម្អ​សោភ័ណភាព​និង​សួន​បៃតង​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត។

ទន្ទឹមនឹង​ការសង្កេត​ឃើញ​នូវ​វឌ្ឍន​កិច្ច​ដ៏​ល្អប្រសើរ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​ក៏បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​បន្ត​យ៉ាងសកម្ម​ចំពោះ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការលើកតម្លៃ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈ​កិច្ចការ​អភិរក្ស។ ជាពិសេស​ធ្វើយ៉ាងណា​រក្សា​នូវ​ភាព​ទាក់ទាញ​និង​ភាព​អស្ចារ្យ​របស់​ប្រាង្គ​ប្រាសាទ​នៃ​រមណីយដ្ឋាន​អង្គរ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ប៉ងប្រាថ្នា​មក​ទស្សនា​ទីនេះ​តាមរយៈ​នៃ​កិច្ចការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.