ភ្នំពេញ៖  សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​ផ្តល់ជំនួយ​ថវិកា សម្ភារៈ និង​ឃី​ត​បន្ថែមទៀត ជូន​ដល់​បណ្តា​ខេត្ត​ទាំង៧ ដែល​នៅជាប់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ដោះស្រាយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន ប្រសាសន៍​នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ​ថា

ខេត្ត​ជាប់​ព្រំដែន​ទាំង៧នេះ ទទួលបាន​ដូចតទៅ៖

សម្រាប់​ថវិកា៖ ខេត្ត​ប៉ៃលិន ទទួលបាន១៥០លាន​រៀល, ខេត្តបាត់ដំបង ចំនួនៈ ១០០ លាន​រៀល និង​ខេត្តកោះកុង​ទទួលបាន២០លាន​រៀល។

សម្រាប់​សម្ភារៈ និង​ឃី​ត៖

១៖ ខេត្តបាត់ដំបង ទទួលបាន​ឃី​ត​ចំនួន ១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មី​កញ្ចប់៥០០កេស

២៖ ខេត្តបន្ទាយមានជ័យ ទទួលបាន​ឃី​ត​ចំនួន ១០០០កញ្ចប់

៣៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ឃី​ត​ចំនួន១០០០កញ្ចប់, ទឹកបរិសុទ្ធ ១០០០កេស, មី​កញ្ចប់៥០០កេស

៤៖ ខេត្តពោធិ៍សាត់ ទទួលបាន​ឃី​ត​ចំនួន ២០០កញ្ចប់, មី​កញ្ចប់ ២០០ កេស

៥៖ ខេត្តកោះកុង ទទួលបាន​ឃី​ត​ចំនួន ២០០កញ្ចប់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.