សប្បាយៗ ថ្ងៃអាទិត្យ ៖ រឿង អេ​លៀន (Alien) អាច​មិនមែនជា​រឿង​លេងសើច​តទៅទៀត​ហើយ នៅពេលដែល​ប្រទេស​អង់គ្លេស បាន​បង្កើត​អង្គភាព​កងកម្លាំង​មួយ ដែលមាន​ឈ្មោះថា “ស្ពេ​សៀ​ល អ៊ែរ សឺ​វី​ស (Special Air Sevice) ឬ SAS អង្គភាព​ប្រយុទ្ធ​ពិសេស​របស់​កងទ័ពជើងគោក​ប្រ៊ី​ធី​ស ជា​កង​យោធា ដែល​បានទទួល​ការហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា ដើម្បី​រង់ចាំ​ទប់ទល់​នឹង​គ្រោះភ័យ​ឈ្លានពាន គ្រប់រូប​បែប ដែល​យើង​មិនអាច​ស្មានដឹង​មុន រួមទាំង​ការប្រយុទ្ធ​តស៊ូ​នឹង​វត្ថុ​មានជីវិត​ក្រៅ​ពិភព​ទៀតផង។

SAS ត្រូវ​ហ្វឹកហាត់​ត្រៀម​ការ ដើម្បី​ចាំ​ទប់​ទប់​នឹង​គ្រោះភ័យ​ឈ្លានពាន​គ្រប់រូប​បែប មិនថាតែ​អំពើ​ភេរវកម្ម ការចាត់ការ​កម្ទេច​អាវុធ​មេរោគ និង​អេ​លៀន​ក៏ដោយ។ អង្គភាព SAS ត្រូវបាន​បង្វឹក​ឱ្យ​អាច​ប្រើប្រាស់​អាវុធ​បាន​គ្រប់រូប​បែប រួមទាំង​ស្ព្រេ​យ៍ ហ្វ៉ូ​ម ដែល​អាច​បាញ់​ឱ្យ​គូសត្រូវ រឹង​សាច់ដុំ កម្រើកខ្លួន​លែង​បាន​យ៉ាង​ឆាប់រហ័ស​បាន​ទៀតផង។

ទោះជា​វា​ស្ដាប់ទៅ ដូចជា​រឿង​កំប្លែង​មែន​ក្ដី តែ​ក៏​នៅមាន​មនុស្ស​ជាច្រើន ដែល​ជឿ​លើ​រឿង​វត្ថុ​មានជីវិត​ក្រៅ​ពិភព ដែល​សូម្បីតែ​លោក អា​ញ​ស្តា​ញ ក៏​នៅ​ធ្លាប់បាន​ប្រាប់ថា “មិនអាច​ទៅរួច​ទេ ដែល​ពិភពលោក ជា​ពិភព​ផ្កាយ​តែ ១ដួង ដែលមាន​វត្ថុ​មានជីវិត(មនុស្ស)រស់នៅ​នោះ។ បើ​លោកអ្នក​ជឿថា អេ​លៀន មាន​ពិតមែន​នោះ លោកអ្នក​ក៏ត្រូវ​តែ​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​ភាព​ប្រឈម ដែល​នឹងត្រូវ​រុករាន​ផងដែរ។ “មិនមាន​នរណា ហ៊ាន​និយាយ​រឿង​បែបនេះ​បែប​ច្បាស់លាស់​នោះទេ ព្រោះ​វា​មើលទៅ​ដូច​ឆ្កួត តែ​ការពិតទៅ វា​ជា​រឿង​ដែលមាន​ហេតុផល​ច្បាស់លាស់​របស់​វា”

ក្រៅពីនេះ លោក ស្ទី​ហ្វេ​ន ហក​គីង អ្នក​ទ្រឹស្ដី​រូបវិទ្យា និង​អ្នក​ចក្កវាឡ​វិទូ ថែមទាំង​ធ្លាប់បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​រុករាន​ពី​ពិភព​ក្រៅ​ផែនដី​ថា “បើ​អេ​លៀន​ចូលមក​ឈ្លានពាន​ផែនដី ក៏​ប្រហែលជា​ដូចដែល ខូ​ឡាំ​បាស់ រកឃើញ​អាមេរិក​ហ្នឹងឯង ដែល​វា​មិន​បានជា​ហុច​ផល​ល្អ​ប៉ុន្មាន​ឡើយ សម្រាប់​ជនជាតិដើម​ដែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នោះ”

ដោយ​នៅក្នុង​ឆ្នាំ២០១៨ អង្គភាព​កិច្ចការ​ការពា​រ បាន​ប្រើ​ពេលវេលា​ជាង ៥០ឆ្នាំ ក្នុងការ​ស្រាវជ្រាវ តាមដាន និង​ព្យាយាម​ចាប់​យូ​អេ​ហ្វ​អូ(UFO) ដើម្បី​យកមក​ធ្វើជា​ទ្រឹស្ដី​ក្នុងការ​អភិវឌ្ឍ​អាវុធ និង​តិច​ណូ​ឡូ​ជី ដែល​ទិន្នន័យ​ទាំងនោះ ត្រូវបាន​រក្សាទុក​ជាកា​រ​សម្ងាត់​កម្រិត​កំពូល​បំផុត។ ដើម្បី​ការពារ​ផែនដី ប្រទេស​ចិន និង​រុស្ស៊ី បាន​នាំយក​ទិន្នន័យ​ផ្នែក​នេះខ្លះៗ ទៅ​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​បំផុត។

ប្រភព៖ គេហទំព័រ dailystar.co.uk

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.