ភ្នំពេញ៖  គណ:ប្រតិភូ​គណ:កម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណ:កម្ម​ការ និង​អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ នៃ​ដំណើរ​ការបង្រៀន និង​ការរៀន នាឱកាស​បើក​បវេសនកាល​ថ្មី ឆ្នាំ​សិក្សា២០២០-២០២១ ក្នុង​បរិបទ​កូ​វីដ១៩ ជាពិសេស​ចង់​ស្វែងយល់​ពី​ការបង្រៀន និង​ការអនុវត្ត​និយាម​ថ្មី​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ដំណើរ​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅ​វិទ្យាល័យ​ព្រះ​សុវត្ថិ។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.