ឯកឧត្តម ខៀវ កាញារីទ្ធ÷ សម័យ​ជំងឺ​កូ​វីដ-១៩ ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សាយ ព័ត៌មាន​ពិត និង​ព័ត៌មាន​មិន​ពិត​ប្រ​បូក​ច្របល់​គ្នា

 

ភ្នំពេញ÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់ថា ការផ្ទុះ​ឡើង​នូវ ជំងឺ កូ​វីដ-១៩ បានធ្វើឱ្យ​ការផ្សព្វផ្សាយ​ដំណឹង​ជា​ព័ត៌មាន​ពិត និង​ព័ត៌មាន មិន​ពិត​កើត ឡើង ច្រើន តាមរយៈ​ប្រព័ន្ធ  ផ្សព្វផ្សាយ​សង្គម ខណៈ​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក បាន និង​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ-១៩ ។

ឯកឧត្តម​រដ្ឋមន្ដ្រី​បញ្ជាក់ថា “ពេល​កើត​ជំងឺ​កូ​វីដ-១៩ យើង​ឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រីក​ទូលាយ ដូច្នេះ​ដំណឹង​ពិត និង​មិន​ពិត​ប្រ​បូក​ច្របល់​គ្នា។ ជាងនេះទៀត ពិភពលោក​មិនបាន​សហការគ្នា​ស្វែងរក ដើម្បី​ការពារ​ទប់ស្កាត់ គឺ​អត់​មាន​អ្វី ទាំងអស់។ ផ្ទុយទៅវិញ​មានតែ​ការទម្លាក់​ទោស​ដាក់គ្នា​ទៅវិញទៅមក ហើយ​ភាគីនីមួយៗ ប្រឹង​ស្វែងរក​វ៉ាក់សាំងរៀងៗខ្លួន​ដើម្បី​លុយ” ។

 

ឯកឧត្តម​បាន​បន្តទៀតថា ការ​ប្រជែង​គ្នា រវាង បណ្តា​ប្រទេស ដែល​ស្វែង រក​វ៉ា​ក់​នេះ​បាន​បង្ហាញថា​ប្រទេស​ទាំងនោះ​គិតលុយ​ជាធំ ជាង ប្រទេសជាតិ​ទៅវិញ។

 

ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា យើង​ឃើញថា​មិនមាន​ការសហការ​គ្នា​ទេ ដែល​បង្ហាញថា​ជាការ​ប្រែប្រួល​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ គឺ ម្នាក់ៗត្រូវ​រស់​ដោយ​ខ្លួនឯង ហើយ​រកលុយ​ឱ្យបាន​ច្រើន។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន លើកឡើង ថា ឥឡូវ រុស្ស៊ី​ប្រកាស​រកឃើញ​វ៉ាក់សាំង តែ​ចិន​ថា​មិន​ជឿ​នោះទេ ចំណុច​នេះ​បង្ហាញថា ម្នាក់ៗ កំពុង​ក្លាយជា​បុគ្គលនិយម។

 

ឯកឧត្តម​បានលើកឡើង​ខាងលើនេះ​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ក្លឹប​អ្នកកាសែត​កម្ពុជា​ដល់​អ្ន​ក​កាសែត​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រឡង​អត្ថបទ​សារព័ត៌មាន​ក្នុង​បរិបទ​កូ​វីដ-១៩ នា​ព្រឹក​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ ៕

Related Posts

Leave a Reply

Your email address will not be published.