ភ្នំពេញ៖ នៅក្នុង​ជំនួប​ពិភាក្សា​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេច​តេ​ជោ បានស្នើ​សុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ-១៩ ពី​ប្រទេស​ឥណ្ឌា។

សំណើ​ខាងលើនេះ ត្រូវបាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Damodardas Modi ព្រោះ​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​កូ​វីដ១៩ បាន​ដោយ​ខ្លួនឯង ហើយ​គ្រោង​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាង ៣០០លាន​នាក់​នៅក្នុង​ឆ្នាំនេះ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.