បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បានឱ្យដឹងថា ប្រទេស​អូស្ត្រាលី ទំនងជា​មិនអាច​បើកទ្វារ​ព្រំដែន​របស់ខ្លួន បាន​ពេញលេញ​ឡើយ នៅក្នុង​ឆ្នាំ២០២១នេះ ទោះបីជា​ពលរដ្ឋ​របស់​ខ្លួន​ទាំងអស់ នឹង​អាច​ទទួលបាន​វ៉ាក់សាំង​តាម​ផែនការ​ក្តី។

ការប្រកាស​ដែល​ត្រូវបាន​ធ្វើឡើង ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល ទាំង​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន បាន​លើកឡើងថា ប្រតិបត្តិ​ការហោះហើរ​រ​បស់​ខ្លួន នឹង​អាច​ដំណើរការ​ឡើងវិញ​ជាធម្មតា យ៉ាងយូរបំផុត ក្នុង​ខែកក្កដា​នេះ​ក៏ដោយ។

រដ្ឋលេខាធិការ នៃ​ក្រសួងសុខាភិបាល លោក Brendan Murphy ដែលជា​អ្នក​ឆ្លើយតប​នឹង​សំណួរ អំពី​បញ្ហា​រាំងស្ទះ​របស់​កូ​វីដ​ទៅលើ​ប្រជាជាតិ​ដទៃទៀត ពី​សំណាក់​ក្រុមអ្នកកាសែត បាន​បញ្ជាក់ថា ខ្ញុំ​គិតថា​យើង​នឹង​ដំណើរការ ស្ទើរតែ​គ្រប់ផ្នែក និង​គ្រប់​វិស័យ​ទាំងអស់​ឡើងវិញ​ជាធម្មតា ប៉ុន្តែ​បម្រាម និង​ការរឹតបន្តឹង​នៅតាម​ច្រកព្រំដែន គឺ​មិនអាច​ដកចេញ​វិញ បានភ្លាមៗឡើយ។

នៅត្រង់ចំណុច​នេះ លោក Murphy បាន​បន្តទៀតថា ទោះបីជា​ពលរដ្ឋ​របស់​យើង នឹង​ទទួលបាន​វ៉ាក់សាំង​ក្តី ប៉ុន្តែ​មិនមែន​មានន័យថា យើង​នឹង​អាច​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ-១៩បានដែរ ហើយ​លោក​ជឿជាក់ថា ការដាក់​ឱ្យនៅ​ដាច់ដោយឡែក គឺជា​រឿង​សំខាន់បំផុត សម្រាប់​អ្នកធ្វើដំណើរ​ពី​បរទេស​ចូលមកក្នុង​ប្រទេស៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.