ភ្នំពេញ៖   រដ្ឋសភា​កម្ពុជា និង​ចិន​បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​កើតចេញ​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ​ក្នុង​រយៈពេល៦៣ឆ្នាំ​នៃ​ចំណង​ការទូត​នៃ​ប្រទេស ទាំងពីរ។ ប្រធានរដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លី ចាន​ស៊ូ  ប្រធានសភា​ប្រជាជន​ទូទាំង ប្រទេស​ចិន បាន​ប្តេជ្ញា​រួមគ្នា​គាំទ្រ និង​ថែរក្សា លើកកម្ពស់​ទំនាក់ទំនង​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បាន រឹងមាំ​យូរអង្វែង​ដើម្បី​តម្កល់​ផលប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងសងខាង។

ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី តាម​ប្រព័ន្ធ​វីដេអូ នៅ រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២។ នៅក្នុង​កិច្ចប្រជុំ​នោះ​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើងថា៦៣ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​បាន​ចាក់​ឬ​ស​យ៉ាងរឹងមាំ និង​ក្លាយជា​កិច្ចសហប្រតិបត្តិការ​ភាពជា ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បានផ្តល់​ផលប្រយោជន៍​សន្ធឹកសន្ធាប់​សម្រាប់​ប្រជាជន​ទាំងសងខាង និង បាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​វិបុលភាព ក្នុង​តំបន់ និង​សកលលោក​ទៀតផង។

សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ប្រទេស ទាំងពីរ​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជាអាទិ៍​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ ផ្សេងៗ ទៀត​ជាច្រើន។

ឯកឧត្តម លី ចាន​ស៊ូ  បានកត់សម្គាល់​ថា​ឆ្នាំ២០២០ជា​ឆ្នាំ​ដែល​ពិភពលោក​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយ សារ​ជំងឺ​កូ​វីដ ១៩ ហើយ​កម្ពុជា​និង​ចិន​បាន​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ​ឡើង តាមរយៈ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​នោះ​មានដំណើរ​ទស្សនកិច្ចរ​បស់​សម្តេច​តេ ជោ ហ៊ុន សែន មកកាន់​ប្រទេស​ចិន ។ បន្ទាប់មក​ប្រទេស​ចិន​បា​នប​ញ្ជួ​ន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រ និង ក្រុម​គ្រូ ពេទ្យ​ទៅកាន់​ប្រទេស​កម្ពុជា​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១។ នាពេលថ្មីៗកន្លងទៅនេះ   មិត្ត​ចិន​ដោយមាន ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី បាន​ថ្វាយ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ នូវ​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពង់ខ្ពស់ “មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន” និង​បានផ្តល់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ដល់​ប្រទេស​កម្ពុជា​ទៀតផង។

ឯកឧត្តម លី ចាន​ស៊ូ  បាន​លើកឡើងថា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ប្រទេស​ចិន​មាន​តម្រូវការ​ច្រើន​ក្នុងការ ចាក់ ជូន​ពលរដ្ឋ​ខ្លួន ប៉ុន្តែ​ផ្អែកលើ​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ប្រទេស​ចិន​មិន ភ្លេច​មិត្ត​កម្ពុជា​នោះឡើយ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អរគុណ​ដល់​ប្រទេស​ចិន​ដែលជា​និច្ចកាល​គាំទ្រ​ដល់​បុព្វហេតុ​ដ៏​ត្រឹម ត្រូវ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​នៅក្នុងពេលថ្មីៗនេះ​មិត្ត​ចិន​បានសម្រេច​ឧបត្ថម្ភ​វ៉ាក់សាំង​ចំនួន ១លាន​ដូ​ស​ដល់​កម្ពុជា។ វ៉ាក់សាំង​ដែល​រកឃើញ​ដោយ​ប្រទេស​ចិន​នោះ​នឹងចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត-១៩ នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក​ទាំងមូល។

សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ ដូចជា​ពេល​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩នេះ ទំនាក់ ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​កាន់តែ​មា​នភា​ព​ស៊ីជម្រៅ។ ពិតណាស់​ដូច​សុភាសិត​ខ្មែរ​ពោលថា មិត្ត​ពិតប្រាកដ ជា​មិត្ត​ដែល​ជួយ​គ្នា​ក្នុង​គ្រាក្រ។ សម្តេច​ប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជា​តែងតែ​ប្រកាន់ ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ “គោលនយោបាយ​ចិន​តែមួយ” និង​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ចិន ក្នុង​កិច្ច ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី។

ប្រធាន​ស្ថាប័ន​សភា​ប្រទេស​កម្ពុជា​និង​ចិន បានប្រកាស​ពី​ការត្រៀម​ជាស្រេច ក្នុងការ​ពង្រឹង​កិច្ចសហការ​ឲ្យ​ជិត ស្និទ្ធ​ថែម ទៀត រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្ត​ភាពជា​ប្រពៃណី ដែល​ត្រូវ បាន​កសាង​យ៉ាងរឹងមាំ ដោយ​ថ្នាក់ដឹកនាំ​ជំនាន់មុនៗឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ស្ថិតស្ថេរ​យូរអង្វែង និង​បន្ត​គាំទ្រ គ្នា ទៅវិញទៅមក​រវាង​ស្ថាប័ន សភា​ទាំងពីរ​នៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ។

ឯកឧត្តម លី ចាន​ស៊ូ  បាន​គូសបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ​មាន​សារៈសំខាន់​ណាស់ ហើយ​សភា​ប្រជាជន ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ​ដ៏​ល្អ​ជាមួយ​ព្រឹទ្ធសភា​និង​រដ្ឋសភា​កម្ពុជា។  ឯកឧត្តម​បានស្នើ​ឲ្យ ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​តាម​ប្រព័ន្ធ​វីដេអូ​នៅ​គ្រា​ដែល​ជំងឺ​កូ​វីដ១៩ មិនទាន់​ធូរស្រាល លុះ​ជំងឺ​នេះ​បាន​ធូរស្រាល សភា​ប្រទេស​ទាំងពីរ​គួរ​បង្កើត​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត​រវាង​គ្នា​ទៅវិញទៅមក​ឡើងវិញ។

ឯកឧត្តម​បានប្រកាសថា​ជាថ្មី​ថា ចិន​បាន​ត្រៀម​ជួយ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​និង ជីវភាព ប្រជាពលរដ្ឋ​ជា​ជនកម្ពុជា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.