ភ្នំពេញ÷ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងមានបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអនម៉លសែនសុខ ស្រប ប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ បាន រៀបពិធីបើកការដ្ឋានហើយ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងប្រជា ពលរដ្ឋជាច្រើននាក់ទៀត។
