ភ្នំពេញ៖   ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រុមការងារ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (ក.គ.អ.អ.) និង​រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​ជាតិ​លើក​ទី០២ នា​ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ការងារ​ក្រុមការងារ​អន្តរក្រសួង (ក.គ.អ.អ) តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ការងារ​ក្រុមការងារ​អន្តរក្រសួង (ក.គ.អ.អ) និង​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ការងារ​ក្រុមការងារ​អន្តរក្រសួង (ក.គ.អ.អ)។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.