ភ្នំពេញ៖     ដោយយោង​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាល​រាជធានី​ភ្នំពេញ វេលា​ម៉ោង ៨:០០ ព្រឹក​ថ្ងៃទី២២ខែមករា​ឆ្នាំ២០២១នេះ បានចាប់ផ្តើម​ដាក់អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ចំនួន ២ខ្សែ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដែល​រួមមាន:

១-ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ ឆ្ពោះទៅ​មហាវិថី ចោមចៅ មាន​ប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ៣.៧ម៉ែត្រ​ធៀប​នឹង​កំពស់​នីវ៉ូ​មហាវិថី ចោមចៅ។

២-ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ ៤ បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ ៣ មាន​ប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ១.៨៦ម៉ែត្រ ធៀប​នឹង​កំពស់​នីវ៉ូ​ផ្លូវជាតិ​លេខ ។

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.