ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្តីការ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ខាងមុខនេះ។

អគារ​នេះ​ត្រូវបាន​សាងសង់​ចាប់ពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ តាម​លិខិតអនុញ្ញាត​សាងសង់ និង​ប្លង់​ស្ថាបត្យកម្ម​លេខ ០៦៨ ដន​ស/អដន ចុះ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​លេខ ០០៩ អ​សណ/នស​ណ ចុះ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.