ភ្នំពេញ៖ អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹក ជញ្ជូន ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​កម្ពុជា និង​ជា​សមិទ្ធិផល​ថ្មី​លើ​ទឹកដី​សន្តិភាព។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១បានឱ្យដឹងថា អគារ​ទីស្តីការក្រសួង​ថ្មី​នេះ​មាន​ទីតាំង​ឋិត​នៅ​ផ្លូវ​លេខ៥៩៨ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (ផ្លូវ​ជា​សុផារ៉ា) រួមមាន៖ អគារ​រដ្ឋបាល​កម្ពស់ ៩ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ អគារ​រដ្ឋបាល២ខ្នង (អគារ​ស្លាប​សងខាង) កម្ពស់៨ជាន់ ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារ​សាលប្រជុំ និង​បណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ទំហំ៥០ម៉ែត្រ គុណ ២០ម៉ែត្រ ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត អគារ​ដាក់​គ្រឿងចក្រ៥ខ្នង ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារចាស់ៗដែលមាន​ស្រាប់​ចំនួន៦ខ្នង សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង បាន​ទិញ​គ្រឿងចក្រ​ចំនួន២២២គ្រឿង​សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយបាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៦ ៦១៣ ០៤០ ដុល្លារ​អាមេរិក។

ជាមួយគ្នានេះ​ផងដែរ​ក្នុង​បរិវេណ​នៃ​អគារ​ទីស្តីការក្រសួង​ថ្មី​នេះ ក៏មាន​សាងសង់​អគារ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន​ចំនួន១ខ្នង កម្ពស់៤ជាន់ មាន​បណ្តោយ៧៤,៥ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយ​ប្រសិទ្ធិ​នាម​ថា៖ “វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន” ក្នុងនោះ រួមមាន៖ បន្ទប់​សិក្សា​ចំនួន២៤បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន៣បន្ទប់ មន្ទីរពិសោធន៍​ចំនួន១បន្ទប់ បណ្ណាល័យ​ចំនួន១បន្ទប់ បំពាក់​ដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍ទំនើបៗ ចំណាយ​ថវិកា​សរុប​ប្រមាណ ២ ៥០០ ០០០ (ពីរលាន ប្រាំ​សែន) ដុល្លារ​អាមេរិក សម្រាប់​បណ្តុះបណ្តាល បុគ្គលិក-មន្ត្រី រាជការ សិក្ខាកាម និង​សិស្ស-និស្សិត​ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ-ស្ពាន ដែល​នឹង​ធានាថា៖ “កូន​ខ្មែរ​អាចមាន​សមត្ថភាព​កសាង​ផ្លូវ-ស្ពាន​របស់ ខ្លួន​ប្រកបដោយ​គុណភាព​នាពេល​អនាគត។

លើស​ពីលើ​នេះ អគារ​ទីស្តីការក្រសួង​ថ្មី​នេះ​ក៏មាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា​ទាញយក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ និង​រួមចំណែក​សន្សំសំចៃ​ថវិកាជាតិ រួមជាមួយ​នឹង​ការគិតគូរ​ដល់​ការចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​តាម​រយៈ​ការប្រើប្រាស់​ថាមពលបៃតង​ផងដែរ។

ថ្លែង​ក្នុង​របាយការណ៍​គោរព​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​អង្គពិធី​ទាំងមូល ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា៖ ដោយ​ផ្អែកលើ​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​ប្រទេសជាតិ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានរៀបចំ​កែទម្រង់​រចនាសម្ព័ន្ធរ​បស់​ខ្លួន ក្នុងនោះ​រួមមាន៖ បានរៀបចំ​ធនធានមនុស្ស​ឡើងវិញ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​បានគិត​គូរ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ និង​បេសកកម្ម​ចម្បង​របស់​ក្រសួង ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបំពេញ​ការងារ​រប​ស់​មន្ត្រីរាជការ និង​ការផ្តល់សេវា សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា៖ ការផ្លាស់ប្តូរ​ទីតាំង​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​មក​ទីតាំង​ថ្មី និង​ការដាក់ឱ្យ​ដំណើរការ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​នេះ គឺជា​ការបញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​បង្ហាញឱ្យឃើញ​ពី​ការផ្លាស់ប្តូរ និង​ការរីកចម្រើន​លើ វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង សម័យ​តេ​ជោ ដ៏​រុងរឿង​ពោរពេញ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ។

សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ ថ្លៃ បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ មន្ដ្រី​ដែលជា​អគ្គម​គ្គុ​ទេ្ទ​សក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ-ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ពុះពារ​កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស បាន​ដឹកនាំ​នាវា កម្ពុជា​ឆ្ពោះទៅរក ភាពជោគជ័យថ្មីៗជា​បន្តបន្ទាប់​ជាច្រើន សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល។សមិទ្ធផល​ថ្មី​លើ​ទឹកដី​សន្តិភាព ដែល​លេចចេញ​ជា​រូបរាង​ឡើង​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ ថ្លៃ បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​ទាំងមូល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ទស្សនទាន​វែងឆ្ងាយ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ មន្ដ្រី​ដែលជា​អគ្គម​គ្គុ​ទេ្ទ​សក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ-ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ពុះពារ​កសាង​សន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស បាន​ដឹកនាំ​នាវា កម្ពុជា​ឆ្ពោះទៅរក ភាពជោគជ័យថ្មីៗជា​បន្តបន្ទាប់​ជាច្រើន សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល។

ឆ្លៀត​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត​ជាមួយ​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង​របស់​កម្ពុជា ចំ​ថ្ងៃ​ខួប​លើក​ទី២២នៃ​ការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា និង​បាន​នាំមក​នូវ​ការឯកភាព​ជាតិ និង​បូរណភាព ទឹកដី ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ “សន្តិភាព” ដែលជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុះ​មុត​ថា នឹង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ ខ្លាំងក្លា និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានាបាន​គុណភាព និង​ប្រសិទ្ធភាព​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការផ្តល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជាមួយនឹង​អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង វិទ្យាស្ថាន​តេ​ជោ​សែន មណ្ឌល​ផ្តល់​សេវាសាធារណៈ​ថ្មី និង​គ្រឿងចក្រ​ជាច្រើន​ដែល​ក្រសួង​មាននៅ​ពេលនេះ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត ទីភ្នាក់ងារ​JICAជប៉ុន ដៃគូ​អភិវឌ្ឍន៍​នានា រួមទាំង​ក្រុមហ៊ុន គមនាគមន៍ និង​សំណង់​ចិន (CCCC)/(CRBC) និង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ(SCG) ដែល​បាន​ចូល រួមចំណែក​ក្នុងការ​សម្រេចបាន​ជោគជ័យ និង​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​ស្របតាម​ចក្ខុវិស័យ និង​បេស​ក កម្ម​របស់​ក្រសួង។

ស្របពេល​ជាមួយគ្នា​នោះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​របប​នានា​របស់​ប្រទេស​ក្នុង​សកលលោក ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ ក៏​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ធនធានមនុស្ស​ត្រូវបាន​រក្សា​ទុកជា​ធនធានរ​បស់​ជាតិ។ ដោយឡែក​កម្ពុជា បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ត្រូវបាន​បញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ ដែល​តម្រូវឱ្យ​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​កសាង​ទាំង​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឡើងវិញ។

ទន្ទឹមនឹង​នោះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ផ្ដួច​ផ្ដើមគំនិត​បង្កើតឱ្យមាន​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​នៅក្នុង​ទីស្ដីការក្រសួង ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​ប​ចេ្ច​ក​ទេស​សាធារណការ​និង​ដឹកជញ្ជូន​ឱ្យ​កាន់តែ​សម្បូរ និង​មាន​សមត្ថភាព​ខ្ពស់ សំដៅ​រួមចំណែក​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន-ថ្នល់​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ថែមទៀត។

សម្ដេច​តេ​ជោ​នាយកដ្ឋាន​មន្ត្រី​បាន​សម្ដែង​នូវ​មោទនភាព​ចំពោះ​វត្តមាន​គ្រឿងចក្រទំនើបៗជាច្រើន និង​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​ប្រើប្រាស់​ក្នុងការ​សាងសង់ និង​ជួសជុល​ថែទាំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ព្រមទាំង​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន-ថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា និង​ត​ភ្ជាប់​គ្នា​គ្រប់​ច្រកល្ហក ជាពិសេស​ថែរក្សា​គ្រឿងចក្រ​ទាំងនោះ​ឱ្យបាន​គង់វង្ស ស្របតាម​បទដ្ឋាន​បច្ចេកទេស៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.