សៀមរាប៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង​ជាង៧គីឡូម៉ែត្រ​មួយ​ខ្សែ​ទៀត ជូន​អ្នកភូមិ​អូរ​ប៉ោង និង​ភូមិ​កំ​ព្រហ្ម ដើម្បី​ត​ភ្ជាប់​ជា​យុទ្ធសាស្ត្រ តំបន់​ដាច់ស្រយាល​ដែលមាន​អ​តី​តៈ​យុទ្ធជន​រស់នៅ​មួយ​នេះ ទៅកាន់​ទីប្រជុំជន​រប​ស់​ស្រុក​បន្ទាយស្រី។

លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ដោយហេតុតែ​កង្វះខាត​នៃ​ការតភ្ជាប់​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ បងប្អូន​ប្រជាពលរដ្ឋ និង​និវត្តជន​ក្នុង​តំបន់​នេះ តែង​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល មាន​ជីវភាព​ខ្សត់ខ្សោយ ពិបាក​ក្នុង​ការទទួល​សេវា​រដ្ឋបាល សេវា​សុខាភិបាល ក៏ដូចជា​ការបញ្ជូន​កូនចៅ​ទៅមក​សាលារៀន ហើយ​ត្រូវ​ផ្ញើរ​ខ្លួន​ទៅនឹង​ឃុំ​ដទៃ និង​ប្រើប្រាស់​ផ្លូវ​វាង​ដែលមាន​ចម្ងាយ​ឆ្ងាយ។

លោក​បន្តថា ផ្លូវ​ថ្មី​ទទឹង៦ម៉ែត្រ ដែល​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ស្រុក​ក្នុង​ឆ្នាំ២០២០នេះ នឹងធ្វើ​ឱ្យ​ចំណេញ​ដល់​ការធ្វើដំណើរ​បាន​ជាង១០គីឡូម៉ែត្រ ហើយក៏​នឹង​ជម្រុញ​ចរន្ត​សេដ្ឋកិច្ច​ឱ្យមាន​ភាពរលូន​ជាង​មុន​ផងដែរ ជាពិសេស​សម្រាប់​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ និង​ទីប្រជុំជន៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.