សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវអនុវត្ត​វិធាន​ការពារ​សុវត្ថិភាព​ការពារ​ការចម្លង​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ទាំង​គ្រឹះស្ថាន សិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​វិធាន​ការពារ​សុវត្ថិភាព​សុខភាព ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូ​វីដ-១៩ ក្នុងដំណាក់កាល​ទី២ នៃ​បើក​សាលារៀន​ឡើងវិញ​នោះ។

សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវអនុវត្ត​វិធាន​ការពារ​សុវត្ថិភាព​ការពារ​ការចម្លង​ជំងឺ​កូ​វីដ-១៩

នៅលើ​ផេ​ក​ផ្លូវការ​នា​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​បានសរសេរថា “ក្នុងដំណាក់កាល​ទី២ នៃ​បើក​សាលារៀន​ឡើងវិញ​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​គណៈ​គ្រប់ គ្រង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​វិធាន ការ ពារ​សុវត្ថិភាព​សុខភាព​ជានិច្ច ដើម្បី​ការពារ​ការចម្លង​ជំងឺ​កូ​វីដ-១៩ទាំងអស់គ្នា ជាពិសេស បន្ត​បង្ហាត់បង្រៀន សិស្ស ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក អាល់កុល និង​ពាក់​ម៉ាស់​ឱ្យបាន​ញឹកញាប់ ហើយ​អនុវត្តន៍​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ ដែល​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ-១៩ ឱ្យ​ធានាបាន​នូវ​សុវត្ថិភាព ដល់​សិស្សានុសិស្ស បុគ្គលិក​អប់រំ មាតាបិតា ក៏ដូចជា​សហគមន៍​ទាំងមូល ៕

Related Posts

Leave a Reply

Your email address will not be published.