ភ្នំពេញ៖ ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប ពី​ផ្លូវជាតិ​លេខ ៥ ម្តុំ​ឃ្លាំង​សាំង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ គិត​ត្រឹម​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្រេចបាន ៣៦% ហើយ ។ នេះ​បើ​យោងតាម មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។

ស្ពានបេតុង​មួយ​ខ្សែ​នេះ គឺ​កំពុង​សាងសង់​ស្រប​នឹង​ស្ពាន​បា​ឡេ​ដែល​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ក្រោយ​ស្ពានបេតុង​សាងសង់​រួច រដ្ឋាភិបាល​នឹង​រុះ​ស្ពាន​បា​ឡេ​ចេញ។

ស្ពានបេតុង​ឫស្សីកែវ-ជ្រោយចង្វារ មាន​ប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និង​ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង ១,២៥ម៉ែត្រ​សងខាង ហើយ​គម្រោង​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ។ ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការរួម​ម​ចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវជាតិ​លេខ៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.