ភ្នំពេញ ៖  ឯកឧត្តម​បណ្ឌិត សុខ សុ ក្រឹ ត្យា ទីប្រឹក្សា ផ្ទាល់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា  និង ជា រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ នៅ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បាន ជួបពិភាក្សា ការងារ ជាមួយ លោក ប៉ាន យ៉ា រ៉ា ក់ ពុល ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត ថៃ ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា នៅ ស្ថានទូត ថៃ រាជធានី ភ្នំពេញ ។

ឯកឧត្តម​បណ្ឌិត សុខ សុ ក្រឹ ត្យា ទីប្រឹក្សា ផ្ទាល់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី  និង ជា រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍  បាន ជួបពិភាក្សា ការងារ ជាមួយ លោក ប៉ាន យ៉ា រ៉ា ក់ ពុល ថាប់  ឯកអគ្គរាជទូត ថៃ ប្រចាំ ព្រះរាជា ណា​ចក្រ កម្ពុជា ក្នុងជំនួប នោះ ឯកឧត្តម​បណ្ឌិត សុខ សុ ក្រឹ ត្យា បានលើកឡើង អំពី ចំណងមិត្តភាព និង កិច្ច សហប្រតិបត្តិកា រយ៉ា ង ជិតស្និទ្ធ រវាង កម្ពុជា – ថៃ នាពេល បច្ចុប្បន្ន ហើយ ទៅ ថ្ងៃ អនាគត ចំណង សាមគ្គីភាព សុខសន្តិភាព និង មិត្តភាព រវាង ប្រទេស ទាំងពីរ នឹង កាន់តែ ស្អិតរ មួ ត រឹងមាំ ថែមទៀត ។

ឯកឧត្តម​បណ្ឌិត ក៏បាន ជម្រាបជូន ឯកអគ្គរាជទូត ថៃ អំពី ស្ថានភាព កូ វីដ -១៩ នៅ កម្ពុជា ដែល ទទួលបាន ចំណាត់ថ្នាក់ លេខ មួយ​ជា ប្រទេស គ្រប់គ្រង កូ វីដ -១៩ បានល្អ បំផុត លើ ពិភព ឯកឧត្តម​ដោយ រំពឹងថា ក្នុងពេល ឆាប់ៗ ខាងមុខនេះ កម្ពុជា – ថៃ នឹង បើក ច្រកព្រំដែន ឡើងវិញ ដើម្បី ជំរុញ កំណើន ទេសចរ រវាង ប្រទេស ទាំងពីរ ឬ តាមរយៈ ការរៀបចំ ជា កញ្ចប់ ទស្សនកិច្ច កម្ពុ ជា – ថៃ ដោយ អនុវត្ត យន្តការ សុវត្ថិភាព នៃ ការធ្វើដំណើរ (Travel Bubble) ដែលជា ការធ្វើដំណើរ តាមបែប គន្លង ថ្មី ។

លោក​ប៉ាន យ៉ា រ៉ា ក់ ពុល ថាប់ បាន សម្តែង ការ​កោតសរសើរ​និង អបអរ ចំពោះ រាជរដ្ឋាភិបាល កម្ពុជា ដែល គ្រប់គ្រង កូ វីដ -១៩ បាន យ៉ាង ល្អ ដែល លោក ផ្ទាល់ ក៏ដូចជា មន្ត្រី ស្ថានទូត និង ប្រជាពលរដ្ឋ ថៃ ដែល កំពុងស្នាក់នៅ កម្ពុជា ទាំងអស់ មាន ភាពកក់ក្តៅ បំផុត ។ លោក ក៏បាន វាយតម្លៃ ខ្ពស់ ចំពោះ កិច្ចខិតខំ ប្រឹងប្រែង និង ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត រប ស់ស ម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន ក្នុងការ រក្សា នូវ សុខ

សន្តិភាព ពេញលេញ ការអភិវឌ្ឍ យ៉ាង ឆាប់រហ័ស របស់ កម្ពុជា និង ការរក្សាបាន នូវ ចំណងមិត្តភាព រវាងរ ដ្ឋ និង រដ្ឋ និង រវាង ប្រជាជន នៃ ប្រទេស ទាំងពីរ កម្ពុជា – ថៃ ។

ឆ្លៀត ក្នុងឱកាស នោះ ឯកឧត្តម​បណ្ឌិត ក្នុងនាម ស្ថាបនិក និង ជា ប្រធាន ក្រុមប្រឹក្សាភិបាល មូលនិធិ ខ្មែរ ចំណាកស្រុក សម្តេច តេ ជោ សែន បាន ស្នើឱ្យ ភាគី ថៃ បន្ត ជួយ សម្រួល ថ្លៃ សេវា និង បែបបទ ផ្សេងៗ ដល់ ប្រជាពលរដ្ឋ ខ្មែរ ដែល ធ្វើ ចំណាកស្រុក ការងារ ទៅ ប្រទេស ថៃ ក្នុង ពេលដែល ពួកគាត់ កំពុង ប្រឈម នឹង វិបត្តិ កូ វីដ -១៩ ។

ជាការ ឆ្លើយតប  លោ កឯ កអគ្គ រាជទូត ថៃ  បាន សន្យា នឹង នាំយក សំណើ នេះ ជូន រាជរដ្ឋាភិបាល  ពិនិត្យ ហើយ លោក នឹង បន្ត ខិតខំ ពង្រឹង ទំនាក់ទំនង រវាង កម្ពុ ជា – ថៃ ឱ្យ កាន់តែ ជិតស្និទ្ធ ថែមទៀត ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.