ភ្នំពេញ÷ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៤ ដោយបាននាំយកឱកាសការងារប្រមាណ ៣០៦ កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗទាំងនោះ ដើម្បីផ្តល់ជូនសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែសីហា” នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២។ នេះបើយោង តាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារបានឱ្យដឹងថា ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន ក្រុមហ៊ុន Cogetel Ltd. (ONLINE), ក្រុមហ៊ុន BS Land & Home Co., Ltd, ក្រុមហ៊ុន DFI LUCKY PRIVATE LIMITED, ក្រុមហ៊ុន Fair Plus Supermarket។ ជាមួយគ្នានេះ ការរៀបចំកម្មវិធីនេះត្រូវ បានអនុវត្តន៍យ៉ាងម៉ត់ចត់ នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ ស្កាត់ ការ រីករាលនៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើស កម្លាំង ពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សូមបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការ របស់រាជ រដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ ស្វែងរក ការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ ចំពោះសិស្ស និស្សិត និង អ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង សម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង ០៥៖ ០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ៕