ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានសម្រេច​ឧបត្ថម្ភ​អាហារសម្រន់​ជា មី១ពាន់​កេស​ដល់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​ផ្គត់ផ្គង់​ដល់​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក។

រហូតដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ជាង ១ម៉ឺន ២សែន​នាក់​ហើយ​បាន​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ ក្រោយ​ខេត្ត​សាមុទ្រ​សា​ខន​របស់​ប្រទេស​ថៃ​មាន​ព្រំប្រទល់​ជាមួយ​កម្ពុជា ត្រូវបាន​រកឃើញ​មានការ​ចម្លងជំងឺ​កូ​វីដ១៩ ចូលក្នុង​សហគមន៍​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

ក្នុងចំណោម​ប្រជា​ពលករ​ខ្មែរ​ជាង ១ម៉ឺន​នាក់​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជមាន​ជា​បន្តបន្ទាប់។ ឆ្លើយតប​ការគំរាមកំហែង​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​បន្ទាន់ដោយ​តម្រូវ​ឲ្យ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ចាំបាច់ មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​បន្ត​ត្រឡប់​ទៅ​លំនៅឋាន។  សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បានផ្ដល់​ថវិកា​ជា​បន្តបន្ទាប់​ដល់​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង៧ សម្រាប់​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ។

ទន្ទឹមគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ដាក់ចេញ​វិធានការ​ម៉ឹងម៉ាត់​ឲ្យ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ពិសេស​អាជ្ញាធរខេត្ត​មាន​ព្រំប្រទល់​ដែន​នឹង​ប្រទេសជិតខាង​ត្រូវ​រឹតបន្តឹង​ការចេញ-ចូល លើ​អ្នកដំណើរ អ្នក​ទេសចរណ៍​ជាដើម ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ១៩ ចូលក្នុង​សហគមន៍៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.