រតនគិរី៖   នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី មាន​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២០   និង​លេ​ី​ក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២១ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន  ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី។កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជា​ហេ​រញ្ញឹក លេខាធិការ  សមាជិក សមាជិកា គណៈកម្មាធិការ​សាខា នាយក នាយករង និង​មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា ផងដែរ ។

កិច្ចប្រជុំ​មាន​របៀបវារៈ​សំខាន់​ដូចជា៖

១. មតិ​សំណេះសំណាល និង​បេ​ី​ក​កិច្ចប្រជុំ ដោយ​ឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា

២. របាយការណ៍​សកម្មភាព និង​ហិរញ្ញវត្ថុ ១២ ខែ ឆ្នាំ ២០២០

៣. បទ​បង្ហាញ​សង្ខេប​អំពី​ផែនការ​ថវិកា​អភិវឌ្ឍន៍​សាខា​ឆ្នាំ ២០២១

៤. ផ្សេងៗ

មានប្រសាសន៍​បេ​ី​ក​កិច្ចប្រជុំ ឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រី​ក្រុម​ប្រតិបត្តិ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម ធ្វើជា​សេនាធិការ​អោយ​គណៈ ក​ម្មា​ធិ​ការ​សាខា ក្នុងការ​ដឹកនាំ​ជំរុញ​ធ្វើ​ឲ្យ​វិស័យ​ស្នូល​ទាំង ៤ របស់​កាកបាទក្រហម​កម្ពុជា រយៈពេល ១ឆ្នាំ នេះ ទោះបី​មានការ​រំខាន​ពី​វិបត្តិ​កូ​វីដ ១៩ យ៉ាងណាក្តី ក៏​សាខា បាន​ពុះពារ​ធ្វើ​សកម្មភាព រហូត​សម្រេចបាន​លទ្ធផល គួរ​ជាទី​មោទនភាព  ពិសេស​ការផ្តល់​ជំនួយ​សង្គ្រោះ ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ជនរងគ្រោះ ដោយ​មហន្តរាយផ្សេងៗ និង​ជន​ងាយ​រងគ្រោះ ដែល​ខ្វះខាត​ជីវភាព បាន​ទាន់ពេលវេលា​ស្រប

តាម​ទិស​ស្លោក” ទីណា​មានទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហម​ក​ម្ព​ជា “។ ជាមួយនេះ សាខា ក៏បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចសហការ ដឹកនាំ​កម្លាំង​យុវជន​កាក

បាទ​ក្រហម​កម្ពុជា និង​អ្នកស្ម័គ្រចិត្ត ចុះ អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមជាមួយ​ការ អប់រំ​សុខភាព ពាក់ព័ន្ធ​ទៅនឹង​វិធានការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ19 – ជំងឺ​គ្រុន​ឈី​ក គ្រុនឈាម នៅតាម​ភ្លើងស្តុប​នានា​ក្នុង​ក្រុង និង​នៅតាម​មូលដ្ឋាន​នានា ក្នុង​ទូទាំង​ខេត្ត ។

ក្នុងឱកាស​នោះដែរ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ណែនាំ​អំពី​ការងារ​មួយចំនួន សម្រាប់​អនុវត្ត​បន្ត  ពិសេស ត្រូវ​យកចិត្តទុកដាក់ បន្ត​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមជាមួយ​ការបន្ត​ចូលរួម​អនុវត្ត វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ឲ្យ​បានជា​ប្រចាំ ។ ត្រូវ​ពង្រឹង​ភាពម្ចាស់ការ របស់​សាខា-អនុសាខា​ក្រុង ស្រុក រួមជាមួយ​ការពង្រឹង និង​ពង្រីក​បណ្តាញ​យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងការ​ឆ្លើយតប ត្រៀម​បង្ការ និង​កសាង​ភាព​ធន់​មាំ​នៅ​សហគមន៍ ។ ទន្ទឹម​នោះ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​មូលនិធិ គ្រប់គ្រង​ចំណូល ចំណាយ ការទូទាត់ ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.