ភ្នំពេញ៖ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជេ​ី​ញ​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការ​ស្តីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លេ​ី​ស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។

អង្គប្រជុំ បានសម្រេច​អនុវត្តតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយនឹង​ការចុះ​ផ្សព្វផ្សាយ  ណែនាំ​អប់រំ​ឲ្យ​បាន​ទូលំ ទូលាយ​ទៅតាម​យានដ្ឋាន​កែច្នៃ  ចុះ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​ប្រជា​ពល រដ្ឋ  ដេ​ី​ម្បី​ឲ្យ​អ​ណា​ព្យាបាល​ធ្វេ​ី​ការណែនាំ​អប់រំកូនៗឲ្យ​បានល្អ  និង​គោរព​ច្បាប់  ជាពិសេស​ក្នុងនាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​កាយវិការ  និង​ពាក្យសម្តី​ឲ្យ​បាន​សមរម្យ  ហេ​ី​យ​មិនត្រូវ​អនុវត្ត​លេ​ី​ស ពី​ការណែនាំ​ឡេ​ី​យ ។

ម្យ៉ាងវិញទៀត​ចំពោះ​អ្នក​ប្រេ​ី​ប្រាស់​យានយន្ត​កែច្នៃ​សុ​ី​មាំ​ង នឹងត្រូវ​ធ្វេ​ី​ការណែនាំ​អប់រំ ធ្វេ​ី​ការផាកពិន័យ​តាមច្បាប់​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​នាំយក​យានយន្ត​មក​រក្សាទុក​នៅ​កន្លែងសមត្ថកិច្ច​មិន​ឲ្យ​លេ​ី​ស​រយ:ពេល ៣ថ្ងៃ​ឡេ​ី​យ ។

ការអនុវត្ត​ការណែនាំ​អប់រំ  និង​ឃាត់​ដេ​ី​ម្បី​ធ្វេ​ី​ការផាកពិន័យ  ចំពោះ​យានយន្ត​ដែល​កែច្នៃ​បង្ក​សំឡេង​រំខាន នេះ សមត្ថកិច្ច​នឹង​ធ្វេ​ី​ការសហការ​ជាមួយ​ក្រសួងបរិស្ថាន  ដេ​ី​ម្បី​ប្រេ​ី​ប្រាស់​ម៉ា​សុ​ី​ន​ក្នុងការ​វាស់​កម្រិត​សំឡេង​ដែល​បង្កដោយ​យានយន្ត​គ្រប់​ប្រភេទ  ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.