លោកជំទាវ ម៉ែន សំអន អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

 

ភ្នំពេញ÷ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ឱ្យ​ពុទ្ធ​បរិ​ស័​ទ្ធ ត្រូវ​បន្ត​រក្សា​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​បែបនេះ ខណៈដែល​លោកជំទាវ បាន​អញ្ជើញ​ចូល រួម​ពិធី​កាន់បិណ្ឌ​វេន​ទី៦ និង​បាន​នាំយក​ទេយ្យវត្ថុ និង​ថវិកា​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត ចំនួន៥ គឺ​វត្ត​មុន្នី​ប្រសិទ្ធិ​វង្ស វត្ត​អង្គ​សិរី​សួស្តី វត្ត​ច័ន្ទ​បុរី​វង្ស វត្ត​សុវណ្ណ​វា​រី និង​វត្ត ម​ហាន​ន្ទិ​យ​នេ​រ​ញ្ច​រា​រាម​និ​វេទ ឬ (វត្ត​ព្រែក​ប្រាំង) ដែល​ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ៥ ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

 

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់​ចូលរួម គោរព និង​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​រក្សា​អនាម័យ​ឱ្យបាន​ល្អ រួមជាមួយ​នឹង វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ នៃ​រលក​ទី២ ខណៈដែល​ពិភពលោក​កំពុង ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ៕

Related Posts

Leave a Reply

Your email address will not be published.